|
|
Arsenal ជាមួយ Manchester United និង Tottenham សុទ្ធតែត្រូវបាន ផ្តល់ឱកាស ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Lille Jonathan David នៅរដូវក្តៅនេះ។
យោងតាម talkSPORT អ្នកតំណាងរបស់កីឡាករវ័យ 24 ឆ្នាំរូបនេះមានបំណងចង់ទទួលបានការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League សម្រាប់កីឡាករ ជម្រើសជាតិកាណាដា។
ជាមួយនឹងខ្សែប្រយុទ្ធពេលនេះឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ David ត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល 30 លានផោន ទោះបីជាតួលេខនេះមិនមែនជាចុងក្រោយក៏ដោយ។
កីឡាករវ័យ 24 ឆ្នាំរូបនេះមានរដូវកាល 2023/24 ដ៏គួរអោយចាប់អារម្មណ៍ ដោយស៊ុតបញ្ចូលទីបាន 26 គ្រាប់ក្នុងការប្រកួតទាំងអស់ រួមទាំង 19 គ្រាប់នៅ Ligue 1 ជួយ Lille ទទួលបានចំណាត់ថ្នាក់លេខ 4 ។
Barcelona បានបញ្ជាក់ជាផ្លូវការថាខ្សែបម្រើស្លាបវ័យ18ឆ្នាំ Lamine Yamal នឹងពាក់អាវលេខ10ដែលចាប់ផ្ដើមពីរដូវកាល 2025-26។ ការប្រកាសនេះធ្វើឡើងក្នុងថ្ងៃតែមួយដែលកីឡាករវ័យក្មេងរូបនេះបានចុះកុងត្រារយៈពេលវែងថ្មីជាមួយក្លឹបដែលមានរហូតដល់ខែមិថុនា ឆ្នាំ2031។...
លោក Sotaro Yasunaga បាននិយាយថា គោលដៅទី1 នឹងឱ្យធ្វើឱ្យក្លិបបាល់ទាត់ Angkor Tiger FC ជាក្រុមមួយដែលខ្លាំង ដែលធ្វើឱ្យប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប មានមោទនភាពចំពោះក្លិបមួយនេះ។...
Villarreal បានប្រកាសជាផ្លូវការអំពីការបន្តកុងត្រារបស់ខ្សែបម្រើស្លាបបារាំង Nicolas Pepe ដែលបានប្តេជ្ញាអនាគតរបស់គាត់ជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2028។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលបន្តការស្នាក់នៅរបស់គាត់ 2 ឆ្នាំបន្ថែមទៀត ដោយកិច្ចសន្យាពីមុនរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2026 ។...
Liverpool ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ademola Lookman ខណៈ Inter Milan ប្រឈមនឹងបញ្ហាក្នុងការធានាបានខ្សែបម្រើស្លាបនីហ្សេរីយ៉ា ដោយសារតម្លៃខ្ពស់របស់ Atalanta។...
Juventus កំពុងសម្លឹងមើលយ៉ាងសកម្មក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ហើយមានកីឡាករ Manchester United ពីរនាក់នៅលើកគោលដៅរបស់ពួកគេគឺ Marcus Rashford និង Jadon Sancho ។...